ចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន

 បញ្ហាកកស្ទះចរាចរណ៍មានជាយូរណាស់មកហើយនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទីក្រុងធំៗដទៃទៀតនៅលើសកលលោក។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះបញ្ហាចរាចរណ៍នៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាចម្បង។ ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកឡើងតែពីការកកស្ទះចរាចរណ៍និងបញ្ហាផ្សេងៗទៀត ក្រៅពីបញ្ហាគ្រោះថា្នក់ចរាចរណ៍ ព្រោះថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគេលើកឡើងម្ដងហើយម្ដងទៀត។ បច្ចុប្បន្ននេះ បញ្ហាចរាចរណ៍ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ គឺបញ្ហាកកស្ទះចរាចរណ៍។ យើងសង្កេតឃើញថាស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កាន់តែអាក្រក់ទៅៗ។ ជារៀងរាល់ថ្ងៃ នាពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច យើងតែងតែមានអារម្មណ៍ម៉ួម៉ៅ មិនសប្បាយចិត្ត ដោយសារតែការកកស្ទះតាំងពីពេលដែលចេញពីផ្ទះទៅកន្លែងធ្វើការឬសាលារៀន និងពេលត្រលប់មកផ្ទះវិញ។ បើយើងមើលពីខាងលើមកវិញ យើងនឹងឃើញថាចរាចរណ៍នៅលើដងផ្លូវស្ទើរតែ៩០% ដែលមិនមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដោយរថយន្ត (តូចធំ) និងម៉ូតូព្រមទាំងកង់បី នៅច្របល់ចួលគ្នា មិនដឹងថាអ្នកណាមកអ្នកណាទៅ។ តើបញ្ហានេះកើតឡើងដោយសារអ្វី? តើការកកស្ទះក្នុងរាជធានីភ្នំពេញ ខុសពីការកកស្ទះក្នុងទីក្រុងនាប្រទេសដទៃត្រង់ណាខ្លះ? តើហេតុអ្វីបានជាស្ថានភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញ កាន់តែអាក្រក់ទៅៗ? ក្នុងអត្ថបទនេះ ខ្ញុំសូមលើកឡើងពីទស្សនៈផ្ទាល់ខ្លួនខ្លះៗ ទាក់ទិននឹងបញ្ហានេះ។ ខ្ញុំក៏ដូចជាប្រជាជនខ្មែរដទៃដែលតែងតែធ្វើដំណើរនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ បញ្ហាដែលខ្ញុំជួបប្រទះក៏មិនខុសគ្នាពីអ្នកដទៃ។ ខ្ញុំត្រូវចំនាយពេលយ៉ាងតិចមួយម៉ោង ដើម្បីទៅដល់កន្លែងធ្វើការ ទាំងដែលកន្លែងធ្វើការរបស់ខ្ញុំ មានចម្ងាយតែ០៤គីឡូម៉ែតពីផ្ទះរបស់ខ្ញុំ។ យោងតាមផែនទីរបស់ Google ខ្ញុំអាចចំនាយពេលតែ១២នាទីប៉ុណ្ណោះ។ ភាគច្រើនរាល់ពេលដែលស្ទះចរាចរណ៍ អ្នកធ្វើដំនើរតែងតែប្រជ្រៀតគ្នានិងដណ្ដើមគ្នាទៅមុន។ មិនថារថយន្ត ឬម៉ូតូ ព្រមទាំងម៉ូតូកងបី មិនបានប្រកាន់ផ្លូវរបស់ខ្លួន និងបំពានចូលផ្លូវដទៃ។ … Continue reading ចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន