ការលួចចម្លង និងការរំលោភកម្មសិទ្ធបញ្ញា លើប្រព័ន្ធអ៊ីនធើណេត

ដោយសារតែប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនសតវត្សន៍ បានធ្វើឲ្យប្រទេសដែលធ្លាប់ល្បីរន្ទឺសម័យអង្គរមួយនេះបានធ្លាក់ចុះយ៉ាងដុនដាបស្ទើរគ្រប់វិស័យ។ បញ្ហាជាច្រើនបានកើតឡើងក្នុងសង្គមខ្មែរ។ វាជាការពិបាកក្នុងការរៀបរាប់ពីបញ្ហាទាំងអស់ ព្រោះថាបញ្ហាមានច្រើន រាប់មិនអស់។ ថ្ងៃនេះ ខ្ញុំសូមលើកពីបញ្ហាដែលទាក់ទងទៅនឹង ការលួចចម្លងនិងការរំលោភកម្មសិទ្ធបញ្ញា នៅលើប្រព័ន្ធអ៊ីនធើណេត។ បច្ចុប្បន្ននេះ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតក្នុងប្រទេសកម្ពុជាមានលក្ខណៈទូលំទូលាយយ៉ាងខ្លាំង បើប្រៀបធៀបទៅកាលពី១០ឆ្នាំមុន។ ខ្ញុំចាំបានថាកាលពីពេលនោះ មានមនុស្សតិចណាស់ ដែលស្គាល់ អ្វីទៅជាបណ្តាញសង្គម (Social Networks)។ បណ្តាញសង្គមដែលពេញនិយមនាពេលនោះគឺ MiRC, Hi5, Yahoo Messenger, និង MSN។ ពេលនេះ មានបណ្តាញសង្គមយ៉ាងច្រើន ដែលទទួលការពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដូចជា Facebook, Instagram, Twitter, LINE ។ល។ កាលពី១០ឆ្នាំមុន ពេលខ្ញុំសួរមិត្តភក្កិ ឬមិត្តរួមថ្នាក់ខ្ញុំថា មាន Facebook ទេ? ពូកគេតែងតែឆ្លើយថាគ្មានទេ។ តែពេលនេះមនុស្សគ្រប់គ្នាជុំវិញខ្លួនខ្ញុំ រួមទាំងឱពុកម្ដាយខ្ញុំមាន Facebook ទាំងអស់។ ការរីកសុសសាយនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត បានផ្ដល់ភាពងាយស្រួល និងពត័មានឆាប់រហ័សដល់អ្នកប្រើប្រាស់។ យ៉ាងណាមិញ វាក៍ផ្ដល់ផលប៉ះពាល់ និងបញ្ហាជាច្រើន បើសិនជាអ្នកប្រើប្រាស់មិនបានសិក្សារស្វែងយល់ឲ្យបានច្បាស់លាស់ពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ពត័មាន ដំណឹង … Continue reading ការលួចចម្លង និងការរំលោភកម្មសិទ្ធបញ្ញា លើប្រព័ន្ធអ៊ីនធើណេត